ភ្នំពេញៈ កាលពីថ្ងៃទី២១ និង ថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២០ កម្លាំងជំនាញរបស់ការិយាល័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើសចំនួន ០២ ករណី តាមដីការបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនមកការិយាល័យ ចាត់ការតាមនីតិវិធីមាន ៖
១-ឈ្មោះ សែម កែវ ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះជួល គ្មានលេខផ្លូវលំ ភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ពីបទ ទទួលផលចោរកម្ម ប្រព្រឹត្តនៅចំណុចខាងក្រោយផ្សារទួលពង្រ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០១៩ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១៦២«ឋ» ដ.ច.ន ចុះថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២០ ចេញដោយលោក ម៉ម ចន្ទ័វណ្ណៈចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
-បានចាប់ខ្លួនថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង ១៤ និង ៤៥ នាទី នៅចំណុចផ្លូវលេខ២០០៧ ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
២-ឈ្មោះ ជួង ប៉ែត ហៅ ពូអាត ភេទប្រុស កើតឆ្នាំ ១៩៨៥ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្នបន្ទប់ជួលលេខ១០ ផ្លូវបេតុង ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ពីបទជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្លូវបេតុងលេខ៤២ ភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០២០ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៣៤៧«ឈ» ដ.ច.ន ចុះថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២០ ចេញដោយលោក ឯក ប៉ូលីហ្វីល ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។
-បានចាប់ខ្លួនថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង ០៧ និង ១៥ នាទី នៅចំណុចបន្ទប់ជួលលេខ១០ ផ្លូវបេតុង ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យ ខាងលើ ការិយាល័យបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
មតិយោបល់