Post News Media ព័ត៌មានជាតិ កាម៉ារីឆ្លាម ...

កាម៉ារីឆ្លាម ប៉ះគ្នាជាមួយម៉ូតូ១គ្រឿង រួចបន្តបុករថយន្តកុងតឺន័រ បណ្ដាលឲ្យរបួសមនុស្ស ៤នាក់

ព្រះវិហារ: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកាម៉ារីឆ្លាមបុកម៉ូតូ១គ្រឿង ម៉ាកស្គុបពីពេញទំហឹង ដោយមិនទាន់អស់ល្បឿន បានបន្តទៅបុក រថយន្តកុងតឺន័រ ដែលកំពុងចតនៅម្ខាងនៃផ្លូវ រងការខូចខាត។

កើតហេតុវេលាម៉ោង ៥ និង៣៥នាទីល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។

ករណីនេះ បណ្តាលឲ្យមានរងរបួសធ្ងន់-ស្រាលមនុស្ស ០៤នាក់ ៕