ព័ត៌មានជាតិ

ករណីបុរសម្នាក់ដេកស្លាប់ នៅស្រុកអង្គរធំ

សៀមរាប: កាលពីវេលាម៉ោង ១និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ មានករណីបុរសម្នាក់ដេកសា្លប់ ស្ថិតក្នុងភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ ជុល មាឃ ភេទប្រុស អាយុ ២៧ឆ្នាំ មានប្រពន្ធឈ្មោះ ទៀង ផា ភេទស្រី អាយុ ២៦ឆ្នាំ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បានទៅបង់ត្រី លុះត្រឡប់មកដល់ផ្ទះវិញ ប្រពន្ធយកត្រីទៅធ្វើម្ហូបហូបបាយជុំគ្នា រហូតដល់ម៉ោង ១០និង១០នាទីយប់ ស្រាប់តែឮសំឡេងដកស្រកាមាន់ ឃើញដូច្នោះ ស្ត្រីជាប្រពន្ធបានហៅបងប្អូន ឲ្យមកជួយមើលតែអកុសល ជនរងគ្រោះបានដាច់ខ្យល់។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំង ត្រួតពិនិត្យកោសល្យវិច័យ និងប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់