រតនគិរីៈ សមត្ថកិច្ចឲ្យដឹងថានៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី០៣ខែឧសភាឆ្នាំ២០១៩បានទទូលនូវសេចក្ដីរាយការពីអ្នកបណ្តើរឆ្កែមានឈ្មោះ ហា ខ្មៅ ភេទប្រុស អាយុ២០ឆ្នាំ-ឈ្មោះរ៉ា មីឌី ភេទប្រុស អាយុ១៩ឆ្នាំ-ឈ្មោះ ហា សារុំភេទប្រុស អាយុ១២ឆ្នាំ
ថាបានឃើញសាកសពនៅចំំណុចអូកាច់ចង្កេះ ស្ថិតនៅភូមិស្រែពកធំឃុំសិរីមង្គលស្រុកកូនមុំក្រោយមកកម្លាំងបាន
ចុះទៅដល់កន្លែងកើតហេតុ នឹងពិនិត្យសាកសពរួចមកបានឲ្យដឹងថាសាកសពឈ្មោះវណ្ណ នីមុល ភេទប្រុស អាយុ២៨ទីលំនៅភូមិស្រែពកធំដែលដើររកផ្កាអូគីដេ ដែលចេញពីផ្ទះកាលពីថ្ងៃទី២០ខែសីហា ឆ្នាំ ២០១៨ពិតប្រាកដមែន។
ក្រោយពិនិត្យកន្លែងកើតហេតុនឹងពិនិត្យសាកសពបានឲ្យដឹងថាករណីនេះមិនមែនជារឿងឃាតកម្មគឺជាករណីដើរវង្វេងព្រៃដាច់បាយទើបស្លាប់។ កំលាំងជំនាញបានប្រគល់ធាតុឲ្យសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ព័ត៌មានជាតិ
មតិយោបល់