ព័ត៌មានជាតិ

ករណីបុរសម្នាក់ ផ្សារធុងប្រេងរថយន្ត បណ្តាលឲ្យផ្ទុះឆេះ រលាកខ្លួន រងរបួសធ្ងន់

កំពង់ធំ: នៅវេលាម៉ោង១៣និង២០នាទីថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២០ មានករណីផ្ទុះឆេះធុងប្រេងរថយន្ត បណ្តាលឱ្យរបួសធ្ងន់បុរសម្នាក់ ស្ថិតនៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ជនរងគ្រោះមានឈ្មោះ អៀ ជីវន្ត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ-ឃុំកើតហតុ ។

មូលហេតុ៖ ធ្វេសប្រហែសផ្សារធុងប្រេងរថយន្ត បណ្តាលឱ្យផ្ទុះឆេះស្រោចរលាកខ្លួន ។

ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារនាំទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល ៕

មតិយោបល់