ព័ត៌មានជាតិ

សាហាវណាស់! បុរសម្នាក់យកកាំបិតភ្ជង់ក ស្រ្តីជនជាតិវៀតណាមម្នាក់ ប៉ុនប៉ងរំលោភ

ក្រចេះ: មានករណីយកកាំបិតភ្ជង់កប៉ុនប៉ងរំលោភតែមិនបានសម្រេចរួចហែលទឹកឆ្លងទន្លេគេចខ្លួន ជនសង្ស័យឈ្មោះ សាំង ភក្តី ហៅពៅ អាយុ ២៤ឆ្នាំ ត្រូវបានកម្លាំងនគរបាលក្រុងក្រចេះ ស្រាវជ្រាវចាប់ខ្លួននៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីជននេះបានព្យាយាមគេចខ្លួនដោយហែលទឹកឆ្លងទន្លេទៅលាក់ខ្លួននៅលើកោះ ។

ក្រោយពីបានប្រើកូនកាំបិតយកទៅភ្ជង់.កនារីរងគ្រោះប៉ុនប៉ងចាប់រំលោភតែមិនបានសម្រេច។

នារីរងគ្រោះជនជាតិវៀតណាម អាយុ ២០ឆ្នាំ រស់នៅសង្កាត់ក្រគរ ក្រុងក្រចេះ ត្រូវជននេះប៉ុនប៉ងចាប់រំលោភកាលពីយប់រំលងអធ្រាត្រ តែមិនបានសម្រេចដោយសារនាងបានរើបម្រាស និងមានរបួសលើរាងកាយ៕

មតិយោបល់