ព័ត៌មានជាតិ

ក្រោយអស់ព្រលឹងជិត២ម៉ោង ឥឡូងចាប់បានហើយ

ភ្នំពេញៈ កាលពីសៀលថ្ងៃនេះ Post News បានចុះផ្សាយអត្ថបទមួយមានចំណងជើងថា «ទុកម៉ូតូចូលទៅទិញអ៊ីវ៉ាន់ក្នុងម៉ាតហ្គារ៉ាស់សាំងធីភីភី ចេញមកវិញអស់ព្រលឹងរលីង» ដែលរឿងនេះជាករណីចោរលួចម៉ូតូ តែឥឡូវម្ចាស់ម៉ូតូដែលស្រែកថា អស់ព្រលឹងនោះ ចាប់បានចោរ និងយកម៉ូតូបានវិញហើយ។

ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្រះចក បានធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចក្នុងផ្សារបឹងសាឡាងថ្មី ក្រុម១៣ ភូមិបឹងសាឡាងថ្មី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ម៉េង ប៊ុនលូ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខD27 ចំណុចក្នុងផ្សារបឹងសាឡាងថ្មី ក្រុម១៣ ភូមិបឹងសាឡាងថ្មី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ ចំណែកឯជនរងគ្រោះឈ្មោះ ជៀម សារិទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ យោធ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជិះម៉ូតូ មួយគ្រឿង ម៉ាក ហុងដាឌ្រីមសង់ សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FU-4573 ដែលមានភ្ជាប់ប្រព័ន្ធ GPS ។

គួរបញ្ជាក់ផងដែរថា មុនពេលកើតហេតុ ជនរងគ្រោះបានមកទិញទំនិញក្នុងម៉ាតហ្គារ៉ាស់សាំងធីភីភី ត្រូវបានជនសង្ស័យម្នាក់កាច់សោរកយកទៅបាត់ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលនៅហ្គារ៉ាស់សាំង TPP តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ស្តុបវត្តនាគវ័ន្ត ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីម៉ោង ២និង១០នាទីរសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦នេះ ដោយជនរងគ្រោះ បានចតម៉ូតូទុកនៅខាងមុខ ហើយបានដើរសំដៅចូលទៅក្នុងម៉ាត ខណៈនោះ ស្រាប់តែមានជនសង្ស័យម្នាក់ពាក់អាវពណ៌ផ្ទៃមេឃ និងពាក់មួកសុវត្ថិភាពដូចជានិស្សិតមកធ្វើសកម្មភាពលួចកាច់សោរកម៉ូតូជិះចេញទៅបាត់។ ភ្លាមៗនោះ ជនរងគ្រោះក៏បានចេញមកខាងក្រៅ រួចសួរអ្នកនៅទីនោះថា មានរឿងអ្វីនឹងបង ក្រោយមកអ្នកនៅទីនោះ បានប្រាប់ទៅវិញថា មានចោរលួចកាច់សោរកម៉ូតូ ទើបជនរងគ្រោះដឹងថាជាម៉ូតូរបស់ខ្លួន បន្ទាប់មក ជនរងគ្រោះបានទៅប្រាប់សមត្ថកិច្ចប៉ុស្តិ៍ស្រះចក ព្រោះម៉ូតូរបស់ជនរងគ្រោះមានដាក់ប្រពន្ធ័ GPS ក្រោយមកសមត្ថកិច្ចបានជួយដេញតាមចាប់ជនសង្ស័យ នឹងបានសហការណ៍ជាមួយកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ ដេញតាមចាប់រហូតដល់ក្នុងផ្សារបឹងសាឡាងថ្មី ហើយជនសង្ស័យបានយកម៉ូតូរបស់ជនរងគ្រោះទៅលាក់ក្នុងបន្ទប់ជួល នឹងបានចាក់សោរទ្វារថែមទៀតផង។

ក្រោយមកកម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ចំណែកឯម៉ូតូរបស់ជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចកាត់សោទ្វារ ដើម្បីយកម៉ូតូមកប្រគល់ឲ្យជនរងគ្រោះវិញ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ប្រគល់ឲ្យទៅកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចតវិញ ដើម្បីធ្វើការសាកសួរ នឹងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនិតិវិធីច្បាប់៕

photo_2016-08-03_18-22-22photo_2016-08-03_18-22-23photo_2016-08-03_18-22-25photo_2016-08-03_18-22-26photo_2016-08-03_18-22-27photo_2016-08-03_18-22-28photo_2016-08-03_18-22-30photo_2016-08-03_18-22-32photo_2016-08-03_18-22-34photo_2016-08-03_18-22-38photo_2016-08-03_18-22-40photo_2016-08-03_18-22-45photo_2016-08-03_18-22-47photo_2016-08-03_18-22-48photo_2016-08-03_18-22-50photo_2016-08-03_18-22-51photo_2016-08-03_18-22-53photo_2016-08-03_18-22-55photo_2016-08-03_18-23-06photo_2016-08-03_18-23-08photo_2016-08-03_18-23-09photo_2016-08-03_18-23-11photo_2016-08-03_18-23-14photo_2016-08-03_18-23-15photo_2016-08-03_18-23-20photo_2016-08-03_18-23-22photo_2016-08-03_18-23-25photo_2016-08-03_18-23-28

មតិយោបល់