ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ព្យុះទីហ្វុង Nida ប៉ះពាល់ដល់មនុស្ស ៤៩៥.០០០នាក់នៅចិន

ចិន: ក្រសួងកិច្ចការស៊ីវិល (MCA) បានឱ្យដឹងនៅថ្ងៃពុធនេះថា មានមនុស្សសរុប​ចំនួន ៤៩៥.០០០នាក់ បានរងផលប៉ះពាល់ដោយព្យុះទីហ្វុង Nida ភាគខាងត្បូង​ប្រទេស​ចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៣ សីហា ឆ្នាំ២០១៦នេះ។

ព្យុះទីហ្វុង Nida បានប៉ះពាល់ខេត្តចំនួនប្រាំ រួមមាន​ខេត្តក្វាងទុង, ក្វាងស៊ី, ហ្គីហ្សូ, ហ៊ូណាននិង​ខេត្ត​យូណាន ដោយមានមនុស្ស ៣៧.០០០នាក់​ត្រូវបានផ្លាស់ប្តូរទីលំនៅ។ សរុបចំនួន ២.១០០នាក់ ដែល​ស្ថិត​នៅក្នុងតម្រូវការនៃការផ្តល់ជំនួយសង្គ្រោះបន្ទាន់ នេះបើយោងតាមការ MCA នេះ។

សូមបញ្ជាក់ថា ផ្ទះសម្បែងជាង ៣០០ខ្នងត្រូវបានបំផ្លាញនិងផ្ទះជាង ២.៤០០ខ្នងរងការខូចខាត។ ព្យុះទីហ្វុងនេះបានបំផ្លាញដំណាំ ១៩.៩០០ហិកតា ក្នុងនោះរួមមាន ២.៧០០ហិកតាដែលត្រូវបានបំផ្លាញ​ទាំងស្រុង ហើយបង្កឱ្យមានការខាតបង់សេដ្ឋកិច្ចទំហំ ៥១០លានយ័ន ស្មើនឹង ៧៦,៩លានដុល្លារ​អាមេរិក​។ ព្យុះទីហ្វុង Nida បានធ្វើដំណើរមកដល់ទីក្រុង Shenzhen ខេត្ត Guangdong កាលព្រឹកថ្ងៃអង្គារ៍៕

Typhoon Nida Chinatyphoon-nida-china

មតិយោបល់