ឌូបៃៈ យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Emirates បានជួបគ្រោះថ្នាក់ ពេលកំពុងចុះចតកាលពីព្រឹកមិញ នៅអាកាសយានដ្ឋាន Dubai Airport មុនពេលផ្ទុះជាដុំភ្លើងធំមួយនៅលើផ្លូវយន្តហោះរត់ ។នេះបើយោងតាមប្រភពពត៌មានរបស់ Dailymail ដែលចុះផ្សាយនៅថ្ងៃទី ០៣ សីហា ឆ្នាំ ២០១៦។
ផ្សេងខ្មៅក្រាស់ ត្រូវបានគេឃើញលេចឡើងទៅលើអាកាស នៅក្នុងអាកាសយានដ្ឋានអន្តរជាតិឌូបៃ ក្រោយពេល យន្តហោះ Boeing 777 ដឹកអ្នកដំណើរ២៨២នាក់ និង ក្រុមនាវិក ១៨នាក់ ត្រូវបង្ខំចុះចតភ្លាមៗប្រហែលនៅម៉ោង ១២ និង ៤៥នាទី ម៉ោងនៅក្នុងស្រុក ។
តាមសេចក្តីរាយការណ៍យន្តហោះមួយនេះបានចេញដំណើរពី អាកាសយានដ្ឋានអន្តរជាតិTrivandrum នៅក្នុងប្រទេសឥណ្ឌា ហើវាត្រូវបានគេបញ្ជាក់ថាត្រូវភ្លើងឆេះម៉ាស៊ីនផ្នែកខាងស្តាំ ហើយបានធ្លាក់ពេលកំពុងចុះចត។
យ៉ាងណាក៏ដោយ បើតាមប្រភព មកទល់ពេលនេះគេនៅមិនទាន់ទទូលបានរបាយការអំពីអ្នកស្លាប់ឬ របួសនៅឡើយទេ ៕
មតិយោបល់