កណ្តាលៈ មានករណីលួចកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០វេលាម៉ោង ១២និង០០ចំណុច ភូមិ ព្រះប្រសប់ ឃុំ ព្រប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះ០១នាក់
ឈ្មោះ តុង វិបុលភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ថៅកែឡឥដ្ឋ រស់នៅភូមិព្រះប្រសប់ ឃុំ ព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ជនសង្ស័យ០២នាក់
១.ឈ្មោះសាន គីមស្រៀង ភេទ ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករឡឥដ្ឋ នៅភូមិព្រះប្រសប់ ឃុំ ព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល(ឃាត់ខ្លួន)។
៣.ឈ្មោះ ឃី រ៉ាវីត ភេទ ប្រុស អាយុ ១៨ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករលើកឥដ្ឋ នៅភូមិព្រះប្រសប់ ឃុំ ព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល(ឃាត់ខ្លួន)។
វត្ថុងតាងចាប់យក៖
– អាំងវ៉ូទ័របញ្ចូលអាគុយ ១
-កាំភ្លើងស្នប់បាញ់គ្រាប់កង់០១
– ម៉ូទ័រកាត់០១ ។
តាមប្រភព័ត៌មាននៅមុនពេលកើតហេតុជនរងគ្រោះ មានការសង្ស័យ លើកម្មកររបស់ខ្លួន០២នាក់ ដោយកន្លងមកបានបាត់សំភារ:ដូចជា អាំវ៉ូទ័រ ម៉ូទ័រកាត់ ប្រេងម៉ាស៊ូត កូនសោរ សំរាប់ដោះគ្រឿងម៉ាស៊ីនបានប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រះប្រសប់ឲ្យជួយស្រាវជ្រាវ កម្លាំងប៉ុស្តិ៍បានកោះហៅ ជនសង្ស័យទាំង២នាក់មកសាកសួរ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានលួច អាំងវ៉ូទ័រ និង ម៉ូទ័រកាត់ ពីជនរងគ្រោះកាលពីថ្ងៃទី០៥.០៣.២០២០ យកទៅ
ឲ្យឈ្មោះ រ៉ា វី ដូរយកថ្នាំញៀនមកមកប្រើប្រាស់ ព្រមទាំងមានកាំភ្លើងស្នប់បាញ់គ្រប់កង់០១ដើម ហើយបានយកកាំភ្លើងស្នប់នោះដូរយកថ្នាំញៀនពីឈ្មោះ រ៉ា វី មកប្រើប្រាស់ទៀតផង។
ចំពោះឈ្មោះ រ៉ា វី ត្រូវបានសមត្ថកិច្ចផ្នែកគ្រឿងញៀន ឃាត់ខ្លួន ដើម្បីបំពេញកិច្ច បន្តនីតិវិធី។
យោងយោបល់ពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល អនុញ្ញាត ឲ្យសមត្ថកិច្ចនគរបាលឃាត់ខ្លួនឈ្មោះ ឃី រ៉ាវីត និងឈ្មោះ សាន គីមស្រៀង ដើម្បីបន្ត ចាត់ការ តាមនីតិវិធី៕
មតិយោបល់