ព័ត៌មានជាតិ

មេខ្លោងជួញដូរឆ្លងដែនម្នាក់ និងគ្រឿងញៀនជាច្រើនគីឡូក្រាម ត្រូវសមត្ថកិច្ចបង្ក្រាប

ស្ទឹងត្រែងៈ កម្លាំងនគរបាល ក៩ នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រតិបត្តិការ បង្រ្កាបករណីជួញដូរនូវសារធាតុញៀនឆ្លងដែនដោយខុសច្បាប់មួយ ឃាត់ខ្លួនបានជនសង្ស័យជាមេខ្លោងជួញដូរគ្រឿងញៀនឆ្លងដែនជនជាតិឡាវម្នាក់ដកហូតបានថ្នាំញៀនជាច្រើនគីឡូក្រាម។

ការបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង៩ ព្រឹក ថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលំ ភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ជាលទ្ធផលក្នុងការបង្ក្រាបខាងលើ សមត្ថកិច្ចឃាត់ខ្លួនបាន មេក្លោងគ្រឿងញៀនម្នាក់ឈ្មោះ ម៉ៃសន សៃញ៉ាខាម ភេទប្រុស ជនជាតិឡាវ អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅភូមិ ហ៊ីនងន ស្រុកវៀងថង ខេត្តបូលីខាំសៃ បច្ចុប្បន្នស្នាក់នៅភូមិណាឌី ស្រុកវៀងថង ខេត្តបូលីខាំសៃ។

ដកហូតបាន ថ្នាំញៀនមេតំហ្វេតាមីន (ice)បាន៥កញ្ចប់ធំ ដែលមានទម្ងន់ស្មើនឹង ៤៩២៨.៩ ក្រាម រួមនិងទូរសព្ទ ១គ្រឿង ផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង សមត្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿង​បញ្ជូនខ្លួនទៅ​កាន់​សាលាដំបូង​ខេត្តចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់