កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃសុក្រ ០៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៤ និង១០នាទី មានករណីលេងល្បែងស៊ីសងខុសច្បាប់មួយករណី នៅចំណុចដីចម្ការស្វាយ ភូមិជ្រោយតាកែវ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល។
ជនសង្ស័យ០៣នាក់៖ ១-ឈ្មោះ ហ៊ី ពៅ ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកតាឡាច ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ(អ្នកលេង) (ឃាត់ខ្លួន)។
២-ឈ្មោះ កែន មួយ ភេទស្រី អាយុ ៥០ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិជ្រោយតាកែវ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ(អ្នកលេង) (ឃាត់ខ្លួន)។
៣-ឈ្មោះ អ៊ិន ផន ភេទស្រី អាយុ ៥៦ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ(អ្នកលេង) (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖ ១-កម្រាលកៅស៊ូ ចំនួន ០១ផ្ទាំង។ ២-ស្បែកជើង ចំនួន ០៤គូ។ ៣-បៀរចំនួន ៥២សន្លឹក ។ ៤-ប្រាក់រៀល ចំនួន ៧២៥០០៛ ។
អសភាពរឿងហេតុ កាលពីពេលវេលាកើតហេតុ មានប្រជាពលរដ្ឋល្អរាយការណ៍ថា មានការលេងល្បែងបៀរស៊ីសង ភ្នាល់ដាក់ប្រាក់ នៅចំណុចកើតហេតុខាងលើ ។ ក្រោយពីទទួលបានព័ត៌មានភ្លាម លោកវរ:សេនីយ៍ឯក ស៊ីម ឃាង បានបញ្ជាឲ្យ កម្លាំងសមត្ថកិច្ចជំនាញស្រុក បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ហើយបង្ក្រាបដេញចាប់បានជនសង្ស័យ ០៣នាក់ដូចបានឃាត់ខ្លួនខាងលើ រួមជាមួយវត្ថុតាងដូចមានចាប់យកខាងលើ ចំណែកអ្នកដទៃទៀត បានរត់គេចខ្លួនអស់។ ក្រោយមកនគរបាល បាននាំខ្លួនជនសង្ស័យទាំង ០៣នាក់ រួមជាមួយវត្ថុតាងដូចមានចាប់យកខាងលើ មកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការបន្ត ។
នៅចំពោះមុខនគរបាល ជនសង្ស័យទាំង ០៣នាក់ បានសារភាពថា គាត់ពិតជាបាននាំគ្នាលួចលេងបៀរភ្នាល់ដាក់ប្រាក់នៅក្នុងចំការស្វាយមែន ប៉ុន្តែពុំមានអ្នកយក តុងទេ ៕
មតិយោបល់