ព័ត៌មានជាតិ

ម៉ូតូជិះទៅបុករថយន្តក្រុងស្លាប់មួយរំពេចនៅ ស្រុកភ្នំស្រួច

កំពង់ស្ពឺ: កាលពីវេលាម៉ោង ១០និង ៤០នាទីព្រឹកថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ៧៧-៧៨ ស្ថិតនៅភូមិត្រពាំងស្តុកគ្រួ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះមានឈ្មោះ រ៉ុង បញ្ញា ភេទប្រុស អាយុ ៣០ឆ្នាំ មានទីនៅភូមិចុងកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ជិះម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1FK-9525 បើកបរពីកើតទៅលិច។ លុះមកដល់ចំណុចខាងលើ បានជ្រុលទៅបុករថយន្ត ០១គ្រឿង ម៉ាក Unlverse ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 3E-4979 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ ដែលធ្វើដំណើរពីលិចទៅកើត​ បណ្តាលឲ្យជនរងគ្រោះ ស្លាប់នៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង យកវត្ថុតាងទាំងពីរ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់