ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលទាំងកណ្តាលរាត្រីមួយបានកើតឡើង បន្ទាប់ពីមានការប្រទះឃើញសាកសពបុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនស្លាប់នៅក្នុងភោជនីយដ្ឋានក្រវាញដោយមិនដឹងមូលហេតុ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២យប់ ឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងភោជនីយដ្ឋានក្រវាញផ្ទាល់តែម្តង ដែលមានទីតាំងស្ថិតនៅទល់មុខវត្តបុទុម ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រោយពីកើតហេតុហើយនោះសមត្ថកិច្ចជំនាញបានចុះមកធ្វើការពិនិត្យសាកសពដល់កន្លែងកើតហេតុ បានឲ្យដឹងថា សពជនរងគ្រោះខាងលើនេះពិតជាស្លាប់ដោយសារតែការធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដមែន ហើយបច្ចុប្បន្នសាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់