ព័ត៌មានជាតិ

អាសូរណាស់! បុរសថ្មើរជើងម្នាក់ ត្រូវរថយន្តបុកស្លាប់ មិនដឹងសាច់ញាតិនៅទីណាទេ?

កំពង់ធំ: នៅវេលាម៉ោង ១២និង២៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១១២-១១៣ ចំណុចភូមិស្វាយ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដបើកពីជើងទៅត្បូងបុកអ្នកថ្មើរជើង ដើរលើទ្រូងផ្លូវ មិនដឹងទិសដៅបណ្ដាលឲ្យស្លាប់។

រថយន្ដនិងអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (បើកពីជើងទៅត្បូង) បើកគេចចេញពីកន្លែងកើតហេតុបាត់។
អ្នកថ្មើរជើងមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុ…… .។

សាកសពតម្កល់ទុកនៅក្នុងវត្តស្វាយ ស្ថិតក្នុងភូមិស្វាយ ឃុំបារាយណ៍ និងកំពុងស្រាវជ្រាវរកក្រុមគ្រួសារ។

មូលហេតុ៖ បឋមបង្កឡើងដោយអ្នកថ្មើរជើងដើរលើថ្នល់ខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន៕

មតិយោបល់