ភ្នំពេញៈ ជនសង្ស័យជាង១០នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនរាជធានីភ្នំពេញ ធ្វើការចុះបង្ក្រាប នៅវេលាម៉ោង១និង៣០នាទី រសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
បើតាមមន្ត្រីការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងការបង្ក្រាបនេះសមត្ថកិច្ច ឃាត់ខ្លួនបានជនសង្ស័យ១១នាក់ ក្នុងនោះស្រី២នាក់ គ្រឿងញៀន៥៩កញ្ចប់ រួមនឹងសម្ភារៈសម្រាប់សេពគ្រឿងញៀន មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ខាងលើនិងគ្រឿងញៀន ត្រូវបានបញ្ជូនទៅការិយាល័យ ប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់