ព័ត៌មានអន្តរជាតិ

មានរបាយការណ៍អះអាងថា ប្រទេសចិន បានបញ្ជូនក្រុមគ្រូពេទ្យទៅកាន់ប្រទេសកូរ៉េខាងជើង ដើម្បីព្យាបាលលោក គីម ជុងអ៊ុន

អង់គ្លេសៈ ថ្មីៗនេះមានមន្ទិលសង្ស័យជាថ្មី អំពីសុខភាពរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលត្រូវបានទីភ្នាក់ងារសារព័ត៌មាន CNN រាយការណ៍មកថា លោក បានទទួលវះកាត់មួយ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានដកស្រង់ប្រភពព័ត៌មាន មិនបញ្ចេញអត្តសញ្ញាណមួយថា ប្រទេសចិន បានបញ្ជូនក្រុមការងារ រួមទាំងអ្នកជំនាញផ្នែកវេជ្ជសាស្រ្ត ទៅកាន់ប្រទេសកូរ៉េខាងជើង ដើម្បីពិគ្រោះយោបល់ដល់មេដឹកនាំលោក គីម ជុងអ៊ុន ទាក់ទងនឹងបញ្ហាសុខភាព។

ដោយគណៈប្រតិភូមួយក្រុមដឹកនាំ ដោយសមាជិកជាន់ខ្ពស់ នៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិរបស់បក្សកុម្មុយនីស្តចិន ត្រូវបានគេរាយការណ៍ថា បានចាកចេញពីទីក្រុងប៉េកាំង ទៅកាន់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍៕

មតិយោបល់