ព័ត៌មានជាតិ

នោះ! លេងល្បែងសុីសងខុសច្បាប់ ត្រូវសមត្ថកិច្ចឃាត់ជាប់

កណ្តាល: ថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២០វេលាម៉ោង៣និង ៣០នាទីនៅចំណុចផ្ទះឈ្មោះសុង សុខហុី ភេទស្រី ភូមិកណ្តាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។
ជនសង្ស័យចំនួន០៤នាក់
១- ឈ្មោះសុង សុខហុី ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ
.មុខរបរ:កសិករ(ម្ចាស់ផ្ទះ)
.មានទីលំនៅភូមិកណ្តាល ឃុំក្រាំងយ៉ូវស្រុកស្អាង ខេត្ត កណ្តាល។ (ឃាត់ខ្លួន)
២- ឈ្មោះហ៊ុយ ថុន ភេទប្រុសអាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ
.មុខរបរ:កសិករ
.មានទីលំនៅភូមិកណ្តាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្ត កណ្តាល។(ឃាត់ខ្លួន)
៣- ឈ្មោះហៀម អុី ភេទស្រី អាយុ៦២ ឆ្នាំ ជនជាតិ ខ្មែរ
.មុខរបរ:លក់ដូរ
.មានទីលំនៅភូមិកណ្តាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។(ឃាត់ខ្លួន)
៤- ឈ្មោះអឿន សុខអេង ភេទស្រី អាយុ ៤០ឆ្នាំ ជនជាតិ ខ្មែរ
.មុខរបរ:កសិករ
.មានទីលំនៅភូមិកណ្តាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។(ឃាត់ខ្លួន)
* វត្ថុតាងចាប់យក
១.បៀរចំនួន០២ហ៊ូ(ចំនួន១០៤សន្លឹក)
២.ប្រាក់រៀលចំនួន.៩០០០រៀល
៣.ក្រណាត់កម្រាលសម្រាប់លេងចំនួន០២
នៅ វេលាម៉ោងកើតហេតុ ខាងលើ មានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចយើងថា៖នៅចំណុចផ្ទះឈ្មោះសុង សុខហុី មានមនុស្សប្រុសស្រីកំពង់លេងល្បែងសុីសង(បៀរ)ក្នុងផ្ទះ។
ភ្លាមនោះកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ស្រុកសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវបានចុះដល់កន្លែងកេីតហេតុបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ដូចមានឈ្មោះខាងលេីបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តអនុវត្តតាមនីតិវិធី។
.តាមការសួរបំភ្លឺទាំងបួននាក់បានសារភាពថាពួកគាត់ពិតជាបានលេងបៀរផ្នាល់ដាក់លុយពិតប្រាកដមែន៕

 

មតិយោបល់