ព័ត៌មានជាតិ

ស្រវឹងស្រាបើករថយន្តធ្លាក់ទឹកបណ្តាលឲ្យស្លាប់នៅខេត្តព្រះវិហារ

ព្រះ វិហារ: នៅរសៀលថ្ងៃ២៥ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយបេីកបររថយន្តជ្រុលធ្លាក់ទឹក ស្រះ បណ្ដាលឲ្យស្លាប់ ០១នាក់នៅចំណុចរម្មណីយដ្ឋានជេីងភ្នំត្បែង ស្ថិតក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
ជនរងគ្រោះ ឈ្មោះ ឈួន ឈាន ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិភារ:កិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
មូលហេតុ ស្រវឹងស្រា បេីករថ យន្ត ។
ករណី ខាងលេីនេះ សមត្ថកិច្ច
ជួយ អន្តរាគមន៍ សង្គ្រោះ បានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ បង្អែក ១៦មករា ខេត្ត តែត្រូវ បានស្លាប់នៅមន្ទីរពេទ្យ រីឯ សពបានប្រគល់ជូនក្រុមគ្រួសារ យកទៅ ធ្វេី បុណ្យ តាម ប្រពៃណី៕

 

មតិយោបល់