ព័ត៌មានជាតិ

រថយន្តយីឌុប ឡើងភ្នំព្រឹក មិនរួចរអិលថយក្រោយ សំណាងល្អមិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់មនុស្ស

បាត់ដំបងៈ កាលពីវេលាម៉ោង០៣ និង១៥នាទី ថ្ងៃទី០២ ខែកក្កដា នៅចណុចខាងក្រោមភ្នំព្រឹក ស្ថិតក្នុងភូមិថ្នល់បត់ ឃុំអួររំដួល ស្រុកភ្នំព្រឹក មានករណីគ្រោះថ្នាក់ចរារណ៍ កើតឡើងដោយរថយន្តយីឌុប ពាក់ផ្លាកលេខ សៀមរាប 3A 2295 ដឹកសីុម៉ង់ចំនួន០៨តោន ចេញពីទីប្រជុំជនស្រុកភ្នំព្រឹក ទៅដាក់ឲ្យគេនៅចំណុចឃុំភ្នំព្រឹក ពេលឡើងភ្នំព្រឹកបានបន្តិច ក៏រអិលថយក្រោយ អ្នកបើកបររថយន្តកាច់ទៅកៀនធ្លាក់ផ្លូវ ចូលក្នុងចំការកៅសូ៊ បណ្តាលឲ្យបាក់បង្គោលភ្លើង០១ដើម និងដាច់ខ្សែភ្លើងធ្លាក់ដល់ដី មិនបណ្តាកឲ្យរងគ្រោះថ្នាក់ដល់មនុស្សឡើយ។

អ្នកបើករថយន្តត្រូវបានគេស្គាល់ ឈ្មោះ សុ ស្រីម ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិកោះខៀវ ឃុំសំពៅលូន ស្រុកកោះធំ ខេត្តកណ្តាល មករកសីុបើករថយន្តឲ្យគេ នៅស្រុកភ្នំព្រឹក៕

មតិយោបល់