កំពតៈ យោងតាមផេករបស់ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា នៅថៃ្ងទី២៥ ខែមេសា ឆ្នាំ២០២០ រសៀល វេលាម៉ោង ៤និង១០នាទី មានភ្លៀងធ្លាក់កម្រិតខ្សោយ-មធ្យម និងខ្យល់កន្ត្រាក់ នៅក្នុងស្រុកដងទង់ ទៅលើឃុំចំនួន ០៣គឺ ឃុំដំណាក់សុក្រម ឃុំដងទង់ និងឃុំមានរិទ្ធិ ក្នុងខេត្តកំពត បានបង្កឲ្យមានការប៉ើងដំបូលផ្ទះចំនួន ១៣ខ្នង និងរលំទាំងស្រុងចំនួន ០៧ខ្នង សរុប ២០ខ្នង និងរបួសក្មេងស្រីម្នាក់អាយុ ១០ឆ្នាំ ៕
មតិយោបល់