ភ្នំពេញៈ បុរសម្នាក់ ត្រូវបានសមត្ថកិច្ច ចុះទៅឃាត់ខ្លួន នៅបន្ទប់ជួល បន្ទាប់ពីកូនស្រីបង្កើតទាំង២នាក់ រត់មកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។
ការឃាត់ខ្លួននេះ ធ្វើទ្បើងកាលពីវេលាម៉ោង ២០និង៣០នាទីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចបន្ទប់ជួល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យជាឪពុកឈ្មោះ រឿង ផុស អាយុ៤៥ឆ្នាំ មុខរបរមិនប្រាកដ មានស្រុកកំណើតនៅខេត្តតាកែវ។ ចំណែកជរងគ្រោះ ជាកូនស្រីបង្កើតម្នាក់ មានអាយុ២០ឆ្នាំ និងម្នាក់ទៀតអាយុ១៧ឆ្នាំ។
ប្រភពព័ត៌មានពីនារីរងគ្រោះជាកូនប្អូន បានប្រាប់សមត្ថកិច្ចឲ្យដឹងថា រយៈពេលមួយឆ្នាំចុងក្រោយនេះ ពេលខ្លួនទៅធ្វើការឲ្យគេ នៅត្រែងត្រយឹងខេត្តកំពង់ស្ពឺ ឪពុកនាងបានធ្វើសកម្មភាពចាប់រំលោភនាងជាបន្តបន្ទាប់ចំនួន០៣ដងមកហើយ ក្រោយពីធ្វើសកម្មភាពរួច តែងតែគំរាមថា បើហ៊ានប្រាប់គេ នឹងសម្លាប់ចោល។ ជាហេតុនាំឲ្យនាងគេចមកធ្វើការនៅភ្នំពេញ ជាមួយម្តាយ លុះថ្ងៃទី០៨ ខែមេសា
ឆ្នាំ២០២០ ឪពុកនាងបានមករកនាងនៅផ្ទះជួល និងបានស្នាក់នៅបណ្តោះអាសន្នជាមួយនាង
ពេលដែលស្នាក់នៅបន្ទប់ជួល ឪពុកនាងបានប៉ុនប៉ងចាប់នាងរំលោភទៀត តែនាងបានព្យាយាមគេចចេញ រួចមកជួបម្តាយនិយាយដើមទងប្រាប់គាត់ ទើបម្តាយនាំមកប្តឹងសមត្ថកិច្ចឲ្យចុះចាប់ឃាត់ខ្លួនឪពុក ហើយក៏បានបែកធ្លាយរឿង ធ្លាប់ចាប់បងស្រីរំលោភជាច្រើនដងដូចគ្នាផងដែល។
គួររំឭកថា ជនសង្ស័យ ដែលចាប់រំលោភកូនខ្លួនឯង ដល់ទៅ២នាក់ខាងលើនេះ គឺប្រពន្ធបានចុះចោលជិត២ឆ្នាំមកហើយ ដោយទ្រាំទង្វើប្តីមិនបាន តែងតែធ្វើបាប ទើបគេចចេញមកធ្វើការជាកម្មការនីរោងចក្រ នៅភ្នំពេញ។ ស្ត្រីជាអតីតប្រពន្ធ បានឲ្យដឹងថា ករណីដែលអតីតប្តីគាត់ ចាប់រំលោភកូនស្រីទាំង២នាក់ គាត់មិនដែលដឹងឡើយ ទើបយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ក្រោយពីគាត់បានជួបកូនស្រី តាមផ្លូវឃើញកូនយំ ក៏ដេញដោលសួរ ទើបដឹងការពិត ក៏នាំកូនស្រីទៅប្តឹងសមត្ថកិច្ច ឲ្យចុះឃាត់ខ្លួនតែម្តង៕
មតិយោបល់