ព័ត៌មានជាតិ

អ្នកលេងរត់បាត់ ចាប់បានតែមាន់

កណ្ដាលៈ យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១១និង៣០ នាទី ចំណុចកើតហេតុដីចំការស្វាយមិនស្គាល់ម្ចាស់ ស្ថិតក្នុងភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនសង្ស័យ ( រត់គេចខ្លួន ) វត្ថុតាងចាប់យក៖
១.មាន់ជល់ចំនួន០២ ក្បាល
២.កន្ត្រកដាក់មាន់ចំនួន០១
៣.ជញ្ចីងថ្លឹងចំនួន០១
៤.ស្បែកជើង០៣គូ និងស្កត់រំុរួចមួយចំនួន ។
មុនពេលបង្រ្កាបមាន ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្តកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋថា មានគេលេងល្បែងសុីសង(ជល់មាន់)នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ បានសហការជាមួយកម្លាំងជំនាញស្រុក ចុះទៅដល់កន្លែងកើតហេតុហើយធ្វើការបង្ក្រាប ពេលនោះក្រុមអ្នកជល់មាន់បានឃើញកម្លាំងសម្ថកិច្ចយើងពីចំងាយរត់គេចខ្លួនបាត់អស់ បន្សល់ទុកនូវវត្ថុតាងខាងលើសមត្ថកិច្ចធ្វើការដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយនិងបន្តស្រាវជ្រាវរកមុខសញ្ញាដើម្បីចាត់ការបន្តតាមនីតិវិធី៕

 

មតិយោបល់