ព័ត៌មានជាតិ

Update៖ មុខសញ្ញាឆក់ខ្សែ.កចំនួន ៤នាក់ ដែលធ្វើឲ្យស្ត្រីម្នាក់ស្លាប់ នៅខណ្ឌបឹងកេងកង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

ភ្នំពេញ: កម្លាំងសមត្ថកិច្ច ចុះស្រាវជ្រាវ និងបង្ក្រាប ឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ករណីឆក់ខ្សែ.ក បណ្តាលឲ្យដួលម៉ូតូជនរងគ្រោះ ស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង ៦ល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវបេតុង ភូមទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទី១.ឈ្មោះ ឡាយ ពេជ្របញ្ញា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងជួសជុលទូរសព្ទ ស្នាក់នៅក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ទី២.ឈ្មោះ សុខ ឡេង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅខណ្ឌមានជ័យ ទី៣.ឈ្មោះ ស៊ុន ដារ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅបុរីពិភពថ្មី ខណ្ឌឬស្សីកែវ និងទី៤.ឈ្មោះ ធារ៉ា ប៊ី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់វាលវង់ ខណ្ឌ៧មករា។

ជនសង្ស័យទាំងនេះ គឺជាមុខសញ្ញាឆក់ខ្សែ.ក ពីជនរងគ្រោះ ដែលកំពុងជិះម៉ូតូតាមដងផ្លូវ បណ្តាលឲ្យជនរងគ្រោះដួកម៉ូតូស្លាប់ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវលេខ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

វត្ថុតាងដកហូតបាន៖ ម៉ូតូស៊ុយសាគីនិច ពណ៌ស គ្មានផ្លាកលេខ និងម៉ូតូម៉ាក ហុងដាស្កុបពី គ្មានគ្រឿងខាងក្រៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IG-3645 ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់