ព័ត៌មានជាតិ

បុរសពោះម៉ាយម្នាក់ ធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់: កាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ មានបុរសម្នាក់ បានធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន ករណីនេះកើតឡើង នៅភូមិកណ្ដាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ជនរងគ្រោះឈ្មោះ ញឹប ទួន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ (ពោះម៉ាយ) រស់នៅភូមិ-ឃុំកើតហេតុ ។ បានយកខ្សែនីឡុងពណ៌ស មកចងកសម្លាប់ខ្លួនឯង និងដើមរាំង ស្ថិតនៅខាងលិចផ្ទះ ដែលមានបចម្ងាយប្រហែល១៥០ម៉ែត បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅទីតាំងខាងលើ ដើម្បីពិនិត្យសាកសព ហើយបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារ ចងកធ្វើអត្តឃាតខ្លួនឯង ពិតប្រាកដមែន ។ បន្ទាប់មកបានប្រគល់ជូនឱពុកម្ដាយយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់