ព័ត៌មានជាតិ

ឃាត់ខ្លួនអ្នកបើកបរយានយន្តល្មើសច្បាប់ បានជាច្រើននាក់ ក្នុងនោះមានជនបរទេស…..

ភ្នំពេញ: នគរបាលខណ្ឌបឹងកេងកង ចុះអនុវត្តន៍ច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកនៅយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ ចាប់ពីម៉ោង២៣និង០០ដល់ម៉ោង០២រំលងអធ្រាត្រ នៅគោលដៅមុខសាលាវ៉ាន់ដា ផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ដោយប្រើប្រាស់កម្លាំងសរុបចំនួន៤០នាក់ ដឹកនាំដោយ លោកឧត្ដមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង លោកឧត្ដមសេនីយ៍ទោ ទិត វិសិដ្ឋ ស្នងការរង លោក វរសេនីយ៍ទោ ស៊ឹម ពិសិដ្ឋ អធិការខណ្ឌបឹងកេងកង ។

លទ្ធផល ឃាត់យានយន្ត សរុបចំនួន( ២២គ្រឿង) អត់មួកចំនួន១៦ គ្រឿង អ្នកបើកម៉ូតូនិយាយទូរសព្ទ០១គ្រឿង អ្នកបើករថយន្ត អត់បណ្ណចំនួន០១គ្រឿង អ្នកបើករថយន្ត និយាយទូរសព្ទ ចំនួន០១គ្រឿ អ្នកបើករថយន្ត មានជាតិស្រវឹងលើសពី0,40mg/L ចំនួន០២នាក់ បញ្ជូនទៅចរាចរណ៍ក្រុង ។ អ្នកបើកបរម៉ូតូមានជាតិស្រវឹងលើសពី0,40mg /L ចំនូន០១គ្រឿង បញ្ជូនទៅរាចរណ៍ក្រុង ។
បានឃាត់ជនជាតិចិន០២នាក់ និងជនជាតិនីសេរីយ៉ា០២នាក់ (គ្មានលិខិតឆ្លងដែន ) ទៅការិយាល័យអន្តោរប្រវេសន៍ ៕

មតិយោបល់