ព័ត៌មានជាតិ

ឃាត់ខ្លួនមន្ត្រីយោធា ២ នាក់ ក្នុងនោះមានម្នាក់ ស្នាក់នៅបន្ទាយកងពលតូចង៧០ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ: យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​ចេញផ្សាយស្តីពីការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៥ និង០០នាទី និងម៉ោង ១៥និង៣០នាទី ចំនួន២ករណី នៅចំណុចមុខសណ្ឋាគារ អេន ជេល ផ្លូវ២១១ ភូមិ១២ សង្កាត់ វាលវង់ ខណ្ឌ៧មករា និងមួយទៀត នៅចំណុចក្នុងណេត ១៨ ផ្ទះលេខ១៥៤B ផ្លូវលេខ១៣៤ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា។

ឃាត់ខ្លួនជនសង្ស័យបានចំនួន ២ នាក់
១/ឈ្មោះ សុខ ពៅ ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ យោធា ស្នាក់នៅ ផ្ទះលេខអគារទី៨ ជាន់ទី១បន្ទប់លេខ៥ ផ្លូវ ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា ករណី (ជួញដូរ)
២/ឈ្មោះ ផូ ពន្លឺ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ យោធា ស្នាក់នៅបន្ទាយកងពលតូចង៧០ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (ប្រើប្រាស់)។

វត្ថុតាង និងសម្ភារ:ដកហូត៖ មានម្សៅក្រាម ពណ៌ថ្លា ៣ កញ្ចប់ តូច កង់តួស្រីចំនួន១ ក្រោយពីឃាត់ កម្លាំងផ្នែកជំនាញ បានធ្វើតេស្តឃើញថា មានសារធាតុញៀន។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរ បាលខណ្ឌ៧មករា ដើម្បីកសាងសុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

មតិយោបល់