ព័ត៌មានអន្តរជាតិ

អាមេរិក សម្លាប់ជនស៊ីវិល អំទ្បុងពេលការវាយប្រហារតាមអាកាស នៅប្រទេសសូម៉ាលី

សូម៉ាលីៈ ជនស៊ីវិលចំនួន ២ នាក់ត្រូវបានសម្លាប់ និង ៣ នាក់ទៀតបានរងរបួស នៅក្នុងការវាយប្រហារ តាមអាកាសរបស់អាមេរិក នៅប្រទេសសូម៉ាលី កាលពីដើមឆ្នាំមុន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។

ដោយអាមេរិក បាននិយាយទទួលស្គាល់ដ៏កម្រមួយ ដែលទាក់ទងនឹងការស្លាប់ជនស៊ីវិល សម្រាប់ប្រតិបត្ដិការយោធារបស់ខ្លួន នៅតំបន់ Horn របស់ប្រទេសទ្វីបអាហ្វ្រិកមួយនេះផងដែរ។

ខណៈការស្លាប់នេះ ត្រូវបានលើកឡើង កាលពីថ្ងៃច័ន្ទ ក្នុងរបាយការណ៍វាយតម្លៃប្រចាំត្រីមាសដំបូង ដោយ AFRICOM ទាក់ទងជនស៊ីវិលរងគ្រោះ ជុំវិញប្រតិបត្តិការរបស់អាមេរិក ប្រឆាំងនឹងក្រុមប្រដាប់អាវុធ នៅប្រទេសសូម៉ាលី លីប៊ី និងប្រទេសអាហ្វ្រិកដទៃទៀត៕

មតិយោបល់