ព័ត៌មានជាតិ

ទៀតហើយ! ៣ខណ្ឌ ក្នុងរាជធានីភ្នំពេញ ត្រូវអត់ភ្លើងប្រើ

ភ្នំពេញៈ តាមការជូនដំណឹងបានឲ្យដឹងថា អគ្គិសនីកម្ពុជា នឹងផ្ដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ ដើម្បីឲ្យក្រុមការងារអនុវត្តការជួសជុល ផ្លាស់ប្ដូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។

ក្នុងនោះ នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០១៦នេះ ចាប់ពីម៉ោង៩៖០០នាទីព្រឹក ដល់ម៉ោង២៖០០នាទីរសៀល អគ្គិសនីកម្ពុជា នឹងផ្ដាច់ចរន្តទី១ តំបន់ភ្លើងលេខ ប.ត១៥០ ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ(សាខាអូរបែកក្អម) ទី២ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ(សាខាវត្តភ្នំ) និងទី៣ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិត្រពាំងក្រសាំង ក្នុងសង្កាត់ត្រពាំងក្រសាំង ភូមកំបូល ក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (សាខាអូរបែកក្អម)៕

13902626_770049743137567_5354921074336707936_n13679868_770049663137575_1733802041423455796_o

មតិយោបល់