ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ចាប់ខ្លួនក្រុមបងធំដុះស្លែ ជួញដូរគ្រឿងញៀន ២១នាក់នៅទីក្រុងរីយ៉ូ

ប្រេស៊ីលៈ ប៉ូលិសបានប្រកាសថា យ៉ាងហោចណាស់ក្រុមបងធំដុះស្លែ ២១នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធនៅក្នុងការវាយឆ្មក់ប្រឆាំងការជួញដូរគ្រឿងញៀនមួយនៅក្នុងអនាធិបតេយ្យ ភាគខាងជើងនៃទីក្រុង Rio de Janeiro។ នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០១៦ ។

ប្រភពពីប៉ូលិសបានឲ្យដឹងថា នៅក្នុងការធ្វើប្រតិបត្ដិការមួយនេះមានការចូលរួមពីមន្ត្រីប៉ូលិស ៤៥០នាក់ តាមដានឧក្រិដ្ឋជនត្រូវសង្ស័យពីរនាក់ ហើយមន្ត្រីប៉ូលិសម្នាក់ត្រូវបានគេបាញ់ ប៉ុន្តែសំណាងល្អគ្មាននរណាម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរឡើយ។

ក្នុងសេចក្តីថ្លែងការណ៍មួយរបស់ប៉ូលិសស៊ីវិលប្រទេសប្រេស៊ីលបានលើកឡើងថា ការស៊ើបអង្កេតលើក្រុមជួញដូរថ្នាំញៀននេះបានចាប់ផ្តើមកាលពីខែសីហាឆ្នាំ ២០១៥ ជាមួយភ្នាក់ងារតាមដានដោយសម្ងាត់ចូលទៅក្នុងតំបន់អនាធិបតេយ្យ Complejo de Alemao ដើម្បីកំណត់អត្តសញ្ញាណមេខ្លោងដឹកនាំនៃក្រុមបងធំ។

តំបន់អនាធិបតេយ្យនេះបានផ្តល់ជម្រកដល់មនុស្ស៧០.០០០នាក់ នាក់ ហើយត្រូវបានគេស្គាល់ជាច្រើនទសវត្សរ៍មកហើយថា ជាបន្ទាយនៃការជួញដូរគ្រឿងញៀននៅក្នុងទីក្រុង Rio de Janeiro រហូតដល់មានយុទ្ធនាការប៉ូលិសតំបន់ប៉ាស៊ីហ្វិកនៅឆ្នាំ ២០១០ ។

យុទ្ធនាការនេះគេក៏បានឃើញស្ថានីយប៉ូលិសកសាងឡើងនៅខាងក្នុងសំណង់អនាធិបតេយ្យដើម្បីបញ្ឈប់សកម្មភាពប្រើប្រាស់គ្រឿងញៀននិងចាប់អ្នកជួញដូរគ្រឿងញៀនចេញពីតំបន់នោះ។
ទោះជាយ៉ាងណា នៅក្នុងប៉ុន្មានខែចុងក្រោយនេះ ការផ្ទុះឡើងនៅក្នុងសកម្មភាពក្រុមបងធំថ្នាំគ្រឿងញៀនបាននាំឱ្យមានយុទ្ធនាការទាំងនេះធ្វើឡើង៕

_50186169_010742669-18cd24608e7225cedb4e8357b049b-grande

មតិយោបល់