បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសវ័យចំណាស់ម្នាក់នៅភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានគេប្រទះឃើញសពស្លាប់ដោយចង.ក នៅវេលាម៉ោង៥និង០០នាទីព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ព្រោះតែមានជម្ងឺរ៉ាំរ៉ៃមើលមិនជា បង្កឲ្យមានការភ្ញាក់ផ្អើល។
នគរបាលបានឲ្យដឹងថា ៖ បុរសដែលចង.កធ្វើអត្តឃាត ឈ្មោះ នួន មុំ ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។តាមការឲ្យដឹងពីក្រុមគ្រួសារ ជនរងគ្រោះ បានព្យាយាមប៉ងធ្វើអត្តឃាតដោយចង.ក ចំនួន២ដងរួចមកហើយ ព្រោះតែតូចចិត្តនឹងជម្ងឺឈឺរ៉ាំរ៉ៃ តែត្រូវបានសាច់ញាតិដឹងទាន់ ។លុះវេលាម៉ោងព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ក៏ស្រាប់តែឃើញសពគាត់ស្លាប់ដោយចង.ក នៅនឹងផ្ទះមិនដឹងពីពេលណា ។
នគរបាលបានបញ្ជាក់ថា ៖ ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាជំនាញ និងប៉ុស្តិ៍រដ្ឋបាលបានសហការជាមួយគ្រូពេទ្យ អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ធ្វើការពិនិត្យពុំឃើញមានអ្វីជាស្លាកស្នាមពាក់ព័ន្ធបទល្មើសនោះទេ។សពក្រោយពីពិនិត្យរួច បានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់