ព័ត៌មានជាតិ

បុរស២នាក់របួសធ្ងន់បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍នៅក្រុងស្ទឹងសែន

កំពង់ធំ: នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៤និង២៣នាទី លើផ្លូវជាតិលេខ៦ ចំណុចមុខផ្ទះឈ្មោះ សន.ខី ភូមិត្រពាំងវែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ បុកម៉ូតូ បើកបរឆ្លងកាត់ផ្លូវ បណ្ដាលឲ្យរបួសធ្ងន់០២នាក់ (ប្រុស)
ខូចខាតម៉ូតូ០២គ្រឿង៖ ១ម៉ាកហុងដាស្គុបពី ពណ៌ស ស្លាកលេខកំពង់ធំ1E.6866 (បើកបរឆ្លងកាត់ផ្លូវពីកើតទៅលិច) ដោយឈ្មោះ វែង.ឆវ័ន្ត ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិពោធិ៍សែនស្នាយ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរសិស្ស(របួសធ្ងន់)(ពាក់មួកសុវត្ថិភាព)។
២ម៉ាកហុងដាCBR ពណ៌ទឹកប្រាក់ ស្លាកលេខកំពង់ធំ1I.9476 (បើកបរផ្លូវត្រង់ពីត្បូងទៅជើង) ដោយឈ្មោះ ខែម សុីណាត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរអាជីវករ នៅភូមិព្រះសំបួរ ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ (របួសធ្ងន់) (ពាក់មួកសុវត្ថិភាព)។
ក្រោយកើហេតុវត្ថុតាងយករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលស្រយ៉ូវ។
មូលហេតុបឋមបង្កឡើងដោយអ្នកបើកបរម៉ូតូហុងដាស្គុបពីឈ្មោះ វែង.ឆវ័ន្ត បើកបរឆ្លងកាត់ផ្លូវខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន៕

 

មតិយោបល់