ព័ត៌មានជាតិ

ជនសង្ស័យ៨នាក់ត្រូវសមត្ថកិច្ចឃាត់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ភំ្នពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ សហការជាមួយកម្លាំងនគរបាល ផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះបង្ក្រាប ជាក់ស្តែង ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចបន្ទប់ជួលលេខ១០ ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីវេលាម៉ោង៤និង៤០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ។

តាមរបាយការណ៍បានឲ្យដឹងថា ជនសង្ស័យ២នាក់ដែលឃាត់ខ្លួន ត្រង់ចំណុចបន្ទប់ជួលលេខ១០ ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមមាន ៖ ១-ឈ្មោះ ផេង បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និង ២-ឈ្មោះ ផេង តុលា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើរួច សមត្ថកិច្ចក៏បានបន្តត្រួតពិនិត្យនៅក្នុងបន្ទប់ជួលបន្ថែមទៀត ឃើញជនសង្ស័យចំនួន០៦នាក់ ដោយធ្វើតេស្តិ៍ស្វែងរក សារធាតុញៀនក្នុងទឹកនោម លទ្ធផល ៖ វិជ្ជមាន (មានសារធាតុញៀន) ក៏ឃាត់ខ្លួន យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធី ៕

 

មតិយោបល់