ព័ត៌មានជាតិ

ទាស់ពាក្យសម្ដី និងមើលមុខគ្នា បង្កជាហិង្សា ២នាក់ រងរបួស ២នាក់ត្រូវឃាត់ខ្លួន

ព្រៃវែង: យោងតាមការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៦និង២០នាទី នៅចំណុចមុខផ្ទះឈ្មោះ ទឹម គាន់ នៅភូមិព្រៃស្នៀតខាងជើង ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង មានករណីហិង្សាមួយកើតឡើង។

ជនសង្ស័យមានគ្នា ២នាក់៖
១/ ឈ្មោះ ឡា វ៉ា ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិទំពាំងជ្រើស ឃុំព្រៃស្នៀត។
២/ ឈ្មោះ ប៊ុន វីន ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិព្រៃស្នៀតខាងជើង ឃុំព្រៃស្នៀត ស្រុកពារាំង។

ជនរងគ្រោះ ២នាក់៖
១/ ឈ្មោះ អ៊ីម ផល្លា ភេទប្រុស អាយុ ៣០ឆ្នាំ ។
២/ ឈ្មោះ អេង ប៊ុនថេង ភេទប្រុស អាយុ ២៨ឆ្នាំ អ្នកទាំងពីរនៅភូមិព្រៃស្នៀត ឃុំព្រៃស្នៀត ស្រុកពារាំង។

អ្នកទាំង៤ បានទាស់ពាក្យសម្ដី និងមើលមុខគ្នា ក្រោយមកជនសង្ស័យបានយកឈើជ្រុងប្រវែង១.៥ម៉ែត្រ វាយទៅលើជនរងគ្រោះបណ្តាលឲ្យត្រូវក្បាលផ្នែកខាងក្រោយទាំងពីរនាក់ បែកប្រវែង២ស.ម។

បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ បាននាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅការិយាល័យជំនាញ៕

មតិយោបល់