ព័ត៌មានជាតិ

ឆក់បានសម្រេចតែរត់មិនរួច ម្នាក់ចូលប៉ុស្តិ៍ ម្នាក់ដេកពេទ្យ

ភ្នំពេញ: នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោ២ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីឆក់កាបូបប្រាក់ នៅចំណុចតាមផ្លូវ១០៥K ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ជនសង្ស័យ០២នាក់រួមមាន ៖ ១-ឈ្មោះ វ៉ែន សុភក្រ័្ត ភេទប្រុស អាយុ២០ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) និង២-ឈ្មោះ ផាន់ សុភី ភេទប្រុស អាយុ១៩ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅន្ទប់ជួល ផ្លូវបេតុង ភូមិចម្ការត្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មានរបួសកំពុងធ្វើការសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសម: (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពឆក់កាបូបប្រាក់ របស់ជនរងគ្រោះឈ្មោះ ឡុង សុខវិន ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកអនាម័យ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។

សម្ភារបាត់បង់គ្មាន សម្ភារបន្សល់ទុក ម៉ូតូសេ១២៥ ០១គ្រឿង ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 1IF-7037 , កាបូបស្ពាយ០១ មានលុយដុល្លារ២០០ដុល្លារ ប្រគល់ឲ្យជនរងគ្រោះវិញ និងឯកសារមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់