ភ្នំពេញ ៖ នារីម្នាក់បានរងរបួសស្រាលខណៈដែលជិះម៉ូតូស្កូបពីមួយគ្រឿងឆ្លងកាត់ផ្លូវបែកជាបួនក៏ត្រូវ បានម៉ូតូ FZ ដែលជិះដោយបុរសម្នាក់បុកចំពាក់កណ្ដាលម៉ូតូបណ្ដាលអោយម៉ូតូទាំង២ដួលរងការខូចខាតហើយខណៈនោះដែលជិះម៉ូតូបង្កបានលើកម៉ូតូជិះគេចខ្លួនបាត់តែម្ដងកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៤ ត្រង់ចំណុចស្ដុបផ្សារទួលទំពូងតាមបណ្ដោយផ្លូវ លេខ១៦៣ កែងផ្លូវលេខ៤០៨ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញនារីម្នាក់បាន ជិះម៉ូតូម៉ាកស្កូបពី ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 1BP-4705 បានជិះធ្វើដំណើរ តាមបណ្ដោយផ្លូវ១៦៣ក្នុងទិសដៅពីជើងទៅត្បូង ហើយខណៈមកដល់ស្ដុបទួលទំពូងដោយនារី នេះជិះម៉ូតូឆ្លងកាត់ស្ដុបក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក FZ ពណ៌ខ្មៅ មិនចាំស្លាកលេខបានជិះ ដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៤០៨ ទិសដៅពីកើតទៅលិច ក្នុងល្បឿន យ៉ាងលឿន ក៏មកបុកចំម៉ូតូនារីខាងលើចំពាក់កណ្ដាលបណ្ដាលអោយម៉ូតូទាំង២គ្រឿងដួលគរលើគ្នា សំណាង ហើយដោយម្ចាស់ម៉ូតូទាំង២គ្រាន់តែរងរបួសស្រាល។ ភ្លាមៗនោះម្ចាស់ម៉ូតូ FZ ដែលបង្កបានលើកម៉ូតូ ជិះគេចខ្លួនបាត់ពីកន្លែងកើតហេតុផងដែរដោយមិនទទួលខុសត្រូវចំពោះកំហុសខ្លួនឡើយ។
គួរបញ្ជាក់ផងដែរថា ចំពោះករណីខាងលើនេះគឺមានសមត្ថកិច្ចចុះមកអន្តរាគមន៍ដែរតែមិនហ៊ានឃាត់ ម៉ូតូដែលបង្កឡើយទោះជាមានប្រជាពលរដ្ឋនិយាយថាម៉ូតូនេះបង្កហេតុក៏ដោយ។បន្ទាប់ពីកើតហេតុ ខាងលើនារីដែលរងគ្រោះក៏បានទំនាក់ទំនងទៅក្រុមគ្រួសារអោយមកទទួលយកនាងទៅផ្ទះវិញផងដែរ៕
មតិយោបល់