ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចសហការឃាត់ខ្លួន ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

បាត់ដំបង: កាលពីវេលាម៉ោង១៤និង៣០នាទីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុករុក្ខគិរី សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌ បានចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី ក្នុងបទល្មើសជាក់ស្តែង ឃាត់ខ្លួនបានម្នាក់ នៅចំណុច ភូមិច្រាំងខ្ពស់ ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។

ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះ អឿន រ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ ។

វត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ប្លាស្ទិច ពណ៌សថ្លា សង្ស័យមានសារធាតុញៀន ចំនួន០២កូនថង់ ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាក់អ៊ិនចុចពិល ដែកកេះមួយ ។

ជនសង្ស័យ ត្រូវកម្លាំងសមត្ថកិច្ចរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត បន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់