ព័ត៌មានជាតិ

ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ក្រុងច្បារមន…

ខេត្តកំពង់ស្ពឺ:យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលបានឲ្យដឹងថា នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៨ និង៣០នាទី ករណីអគ្គិភ័យឆេះផ្ទះចំនួន ០១ខ្នង ម្ចាស់ឈ្មោះ សាំ វណ្ឌី ភេទប្រុស អាយុ៦៥ឆ្នាំ ភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ៖ ករណីអគ្គិភ័យនេះបណ្តាលឲ្យខូចខាតផ្ទះចំនួន ០១ខ្នង ទំហំ៥ម៉ែត្រ×៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស៊ីបប្រូ, ឆេះសំបុត្រកំណើតអស់ចំនួន ០៣សន្លឹក, លុយ៤០ម៉ឺនរៀល, ទូរទឹកកកចំនួន ១, គ្រែប្រអប់ចំនួន ២, ធុងទឹកអំពៅចំនួន ១, ប្លង់ដីចំនួន ១, កាត់គ្រីម៉ូតូ ១ និងឆេះសម្ភារ:ប្រើប្រាស់ក្នុងផ្ទះអស់ទាំងស្រុង ។ក្នុងកិច្ចប្រតិបត្តិការពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចប្រើកម្លាំងសរុបចំនួន ៥០នាក់ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៥គ្រឿង ក្នុងនោះរថយន្តស្នងការដ្ឋាននគរបាលខេត្តចំនួន ០២គ្រឿង ប្រើទឹកអស់ចំនួន ០៣ឡាន រថយន្តពន្លត់អគ្គិភ័យក្រុងច្បារមនចំនួន ០១គ្រឿង ប្រើទឹកអស់ចំនួន ០២ឡាន និងរថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចំនួន ០២គ្រឿង ប្រើទឹកអស់ចំនួន ០៤ឡាន សរុបប្រើប្រាស់ទឹកអស់ចំនួន ១២ឡាន ចំពោះករណីខាងលើមិនបង្កឲ្យមនុស្សរងរបួសឡើយ ៕

មតិយោបល់