កីឡាការិនី វាយតិន្នីសទោល លំដាប់ទី៣ Sorana Cirstea បានរអិលចូលជុំទី ៣ នៅក្នុងព្រឹត្តិការណ៍ Guangzhou Open កាលពីថ្ងៃពុធម្សិលមិញ ដូចគ្នានេះផងដែរ Brit Laura Robson កក់កៅអីមួយនេះផងដែរ។
Sorana Cirstea សម្រាប់ការចាប់ផ្តើមដំបូងក្នុងសិតទី2 បានជួបរឿងខ្លះពិបាកទៅ ហើយដោយពិន្ទុប្រកៀកប្រកិតពេក នោះគឺ 7-6 ក្នុងនោះពិន្ទុ 2-0 ពោលគ្រាប់បាល់ 6-1 និង 7-6 (7-0) ដោយឈ្នះលើកីឡាការិនី Duan Ying-Ying ប្រើពេលវេលា ៣ ម៉ោង។
ចំណែក Brit Laura Robson វិញក៏បានប្រើទម្រង់លេងដ៏ខ្លាំងក្លារបស់ខ្លួនដើម្បីបំបាក់ Zheng Jie លំដាប់ទី ២ ដោយពិន្ទុ 2-0 ពោលគ្រាប់បាល់ 6-3 និង6-3 ។
មួយគូរទៀតនោះគឺជាការជួបគ្នារវាងកីឡាការិនី លំដាប់ទី ៤ Urszula Radwanska បានវាយរាប់ពិន្ទុកីឡាការិនី Mandy Minella ដោយពិន្ទុ 2-0 ពោលគ្រាប់បាល់ 6-2 និង 6-3 ខណៈដែលកីឡាការិនីលំដាប់ទី ៥ Chanelle Scheepers បានបណ្តេញកីឡាការិនី Bojana Jovanovski សញ្ជាតិស៊ែប៊ី ដោយពិន្ទុ 2-0 ពោលគ្រាប់បាល់ 6-4 និង6-1៕
មតិយោបល់