ព្រះសីហនុ: នៅមុននេះបន្តិច មានសេចក្តីរាយការណ៍មកថា មានរថយន្តកុងទីន័រ ក្រុមហ៊ុនស្រាបៀរអង្គរបុកជាមួយរថយន្តកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2M-1375 បណ្ដាលឲ្យគាបជាប់មនុស្ស៤នាក់ នៅក្នុងរថយន្ត នៅចំណុចផ្លូវកោង ចំណោតអូរត្រាវ ខេត្តព្រះសីហនុ ដែលគេដឹងថា អ្នកបើកបរជាជនជាតិចិន។
ប្រភពឲ្យដឹងថា តៃកុងរថយន្ត និងអ្នករួមដំណើរ៣នាក់ទៀតត្រូវបានប្រជាពលរដ្ឋ និងកម្លាំសមត្ថកិច្ចជួយគាស់យកចេញមកបានហើយ និងកំពុងនាំយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ នៅមន្ទីរពេទ្យ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន បានប្រាប់ Post News នៅព្រឹកនេះថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនមានអ្នករបួសធ្ងន់ទេ ពោលរបួសស្រាលប៉ុណ្ណោះ ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យហើយ៕
មតិយោបល់