ព័ត៌មានជាតិ

ឆេះយ៉ាងហ្នឹងៗ ព្រលឹងចុងសក់!..

សៀមរាប: មានករណីអគ្គិភ័យមួយបានឆេះសំរាមរបស់ជនជាតិចិនយ៉ាងសន្ធោសន្ធៅ បន្តរាលដាលដល់បង្គោលភ្លេីង ផ្អើលដល់សមត្ថកិច្ចរួមនឹងរថយន្តពន្លត់អគ្គិភ័យចុះមកបាញ់ពន្លត់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១២និង៥០នាទី ថ្ងៃត្រង់តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

អគ្គិភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចេញជួយអន្តរាគមន៍ចំនួន៤រថយន្ត បាញ់អស់ទឹក១រថយន្ត ទើបរលត់ទៅវិញនៅម៉ោង១ និង២០នាទីថ្ងៃដដែល ដោយមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ៕

មតិយោបល់