ព័ត៌មានជាតិ

ល្បិចខ្ពស់យ៉ាងណា ក៏គេចមិនរួចដែរ

ភ្នំពេញ: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ជាក់សែ្តង ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅថៃ្ងទី០២ ខែឧសភា ឆាំ្ន២០២០ វេលាម៉ោង០៩និង០០នាទី កម្លាំងនគរបាលផែ្នកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋានគរបាលខណ្ឌបឹងកេងកង ដែលបានប្រព្រឹត្តបទលើ្មស រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលលេខ២៨ZE0 ផ្លូវលេខ១១៣ ក្រុមទី៤៧ ភូមិ៨ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពញ ។
ជនសង្ស័យ ឈោ្មះ អឿ សម្បតិ្ត ហៅ ឈីត ភេទប្រុស អាយុ៣២ឆាំ្ន ជនជាតិខែ្មរ មុខរបរពុំពិតប្រាកដ៏ ស្នាក់នៅបន្ទប់ជួលលេខ២៨ZE0 ផ្លូវលេខ១១៣ ក្រុមទី៤៧ ភូមិ៨ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពញ ។

វត្ថុតាងដែលបានចាប់យកក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន ) ចំនួន០៤កញ្ចប់តូច និងស្បែកជើងកីឡា ពណ៍ខៅ្មលាយសចំនួន០១គូរ (គ្មានម៉ាក) ហើយនិងស្រោមជើង ចំនួន០១គូរ ។
ក្រោយកើតហេតុកម្លាំងជំនាញកំពុងកសាងសំណុំរឿងបណ្ជូនតាមនិតិវិធី៕

 

មតិយោបល់