ព្រះសីហនុៈ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខេត្ត រួមមាននគរបាល កងរាជអាវុធហត្ថ និងមន្ត្រីរដ្ឋបាលខេត្ត ដឹកនាំដោយលោក ម៉ាង ស៊ីណេត អភិបាលរងខេត្ត ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យសន្តិសុខ សណ្តាប់តាមផ្លូវសាធារណៈ ក្នុងក្រុងព្រះសីហនុ ចាប់ពីម៉ោង១១យប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ រហូតដល់ម៉ោង ២យប់រំលងអធ្រាត្រ ឆ្លងចូលថ្ងៃ២៩ ខែសីហា ឆ្នាំ២០១៩ បានត្រួតពិនិត្យទៅលើរថយន្តចំនួន១៧១គ្រឿង។
ជាលទ្ធផលសមត្ថកិច្ច ឃាត់ចាប់រថយន្តមួយចំនួន ដែលអាជ្ញាធររកឃើញថា មិនត្រឹមត្រូវតាមច្បាប់ និងមានបទល្មើស រួមមាន
– ឃាត់រថយន្តតូច០២គ្រឿង មនុស្ស០៥នាក់ ជាជនជាតិចិន បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្ត
-ឃាត់រថយន្តតូចចំនួន១៥ គ្រឿង (គ្មានបណ្ណ័បើកបរ) បញ្ជូនយកទៅរក្សាទុក នៅការិយាលយ័ចរាចណ៌ផ្លូវគោកខេត្តព្រះសីហនុ
-បកកញ្ចក់រថយន្តបិតស្កុតខ្មៅចំនួន០៧គ្រឿង៕


មតិយោបល់