ភ្នំពេញៈ បុរសម្នាក់បានបើករថយន្ត យ៉ាងលឿនដល់ផ្លូវបត់បួងចង្កូតមកឆ្វេងដៃ
ខ្លាំងពេកក៏ជ្រុលទៅបុក ចិញ្ចើមផ្លូវបណ្តាលឲ្យបាក់បែកថ្មចិញ្ចើមផ្លូវអស់ជាច្រើនដុំហើយ
រថយន្តក៏រេចង្កូតបន្តទៅបុករបាំងថ្មពុះចែក ទ្រូងផ្លូវបាក់អស់៣កង់ បន្ថែមទៀត
រថយន្តខ្ទេចមួយកំណាត់មុខទៅមុខលែងរួច ។
ហេតុការណ៍នេះបានកើតឡើងកាលពី វេលា ម៉ោង ៩និង៣០នាទីយប់ថ្ងៃទី២ ខែ ឧសភា ឆ្នាំ ២០២០ត្រង់ចំណុច មុខការ៉ាស់ សាំង Pttតាមបណ្តោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាកលុចស៊ីសHS250h ពណ៌ស ពាក់ស្លាក លេខខេមរភូមិន្ទ 01 2.9526។
ប្រភពបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញ រថយន្តម៉ាកលុចស៊ីស HS250hមួយគ្រឿងបើកតាមបណ្ដោយផ្លូវ លេខ ១០០៣ទិសដៅពីត្បូងទៅជើង យ៉ាងលឿន ខណៈមកដល់ស្តុបផ្លូវ ឧកញ៉ាម៉ុងរិទ្ធី មិនបង្អង់ក៏បួងចង្កូតមកខាងឆ្វេងដៃ បត់ទៅទិសខាងលិច ខ្លាំងពេកក៏ជ្រុលទៅបុក ចិញ្ចើមផ្លូវនៅមុខការ៉ាស់សាំងPttបណ្តាលឲ្យបាក់ថ្មអស់ជាច្រើនដុំ ហើយរថយន្តក៏រេចង្កូតទៅបុករបាំងថ្មពុះចែក ទ្រូងផ្លូវបន្ថែមទៀតបាក់អស់ ៣កង់ រថយន្តខូចខាតផ្នែកខាងមុខ យ៉ាងដំណំ ទៅមុខលែង រួច តែមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។ភ្លាមៗគេឃើញតៃកុងរថយន្តបានបើកទ្វារចុះរត់បាត់ ស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បី រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕








មតិយោបល់