ព័ត៌មានជាតិ

ជនសង្ស័យ៣នាក់ក្នុងចំណោមបក្ខពួក៤នាក់គប់កញ្ចក់រថយន្តគេបែកត្រូវសមត្ថកិច្ចចាប់ខ្លួន

កំពង់ធំ:យោងតាមផេកការិល័យផ្សព្វផ្សាយតាបណ្តាញសង្គមឲ្យដឹងថានៅថ្ងៃ ទី ០១ ខែ ឧសភា ឆ្នាំ២០២០ វេលាម៉ោង២០ និង ៥៣ នាទី នៅចំនុចផ្លូវជាតិលេខ ៦ អា ភូមិ ទួលសង្កែ ឃុំ កំពង់ថ្ម ស្រុក សន្ទុក ខេត្តកំពង់ធំ មានករណីធ្វើឲ្យខូចខាតមួយលើក(គប់កញ្ចក់រថយន្ត)ប្រព្រឹត្តដោយជនសង្ស័យចំនួន ៤ នាក់៖

១.ឈ្មោះ ហ៊ាន់ ចាន់ឌី ភេទ ប្រុស អាយុ ១៦ឆ្នាំ នៅភូមិ តាញ៉ោក ឃុំ ប្រាសាទ ស្រុក សន្ទុក ខេត្តកំពង់ធំ (ឃាត់ខ្លួន)។

២.ឈ្មោះ វេង ម៉េងហ័រ ភេទ ប្រុស អាយុ ១៥ឆ្នាំនៅភូមិ ទួលសង្កែ ឃុំ កំពង់ថ្ម ស្រុ កសន្ទុក ខេត្តកំពង់ធំ (ឃាត់ខ្លួន)។

៣.ឈ្មោះ ម៉េត ភក្តី ភេទ ប្រុស អាយុ ១៦ ឆ្នាំ នៅភូមិបន្ទាយចាស់ ឃុំ ត្នោតជុំ ស្រុក បារាយណ៌ ខេត្តកំពង់ធំ ។

៤.ឈ្មោះ ជា ភេទ ប្រុស នៅភូមិ ស្នោ ឃុំកំពង់ថ្ម ខេត្តកំពង់ធំ (គេចខ្លួន) និងម្នាក់ទៀតមិនស្គាល់

ឈ្មោះ(គេចខ្លួន) ។

បានធ្វើសកម្មភាពជិ:ម៉ូតូឌុបគ្នាយកដុំថ្មគប់ទៅលើរថយន្ត២គ្រឿងម្ចាស់រថយន្ត:

១.ឈ្មោះសំ សារឿន ភេទ ប្រុស អាយុ៦០ឆ្នាំ នៅភូមិ សាលាវិស័យ ឃុំ សាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ រថយន្តម៉ាក

ហ៊ីយ៉ាន់ដាយ ពណ៌ ស ពាក់ផ្លាកលេខ កំពង់ចាម 3A-3465 (បែកកញ្ចក់មុខ)។

២.ឈ្មោះ វ៉ែន បៃ ភេទ ប្រុស អាយុ ៤៨ ឆ្នាំ នៅភូមិ បុស្សថ្លាន់ ឃុំ ស្វាយទាប ស្រុក ចំកាលើ ខេត្តកំពង់ចាម រថយន្តម៉ាក ភុយសូស៊ុបព័រ ពណ៌ខៀវ ពាក់ផ្លាកលេខ តាកែវ 3A-1644 (បែកកញ្ចក់មុខ) ។

ជនសង្ស័យទាំង ០៣ នាក់ ខាងលើបានឆ្លេីយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើរថយន្តទាំងពីរគ្រឿង លេីពិតប្រាកដមែន និងបានដកហូតម៉ូតូ ០១គ្រឿង ជាមធ្យោបាយជិះធ្វើសកម្មភាពម៉ូតូ សង់១២៥ សេរី ២០១៩ ផ្លាកលេខកំពង់ធំ1L-9559 ។

បន្ទាប់មកសមត្ថកិច្ចយេីង បានឃាត់ខ្លួនជនសង្ស័យទៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីកសាងសំនុំរឿងតាមនិតិវិធី ។

ដោយមានការសម្របសម្រួល ពីលោក ស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលាខេត្តកំពង់ធំ នៅរសៀល ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ២០២០ ជនសង្ស័យ ០៣នាក់ ខាងលើរួមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បញ្ជូនទៅស្ថាប័ន អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ដើម្បីបន្តនីតិវិធី៕

មតិយោបល់