ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង័្សយម្នាក់អនុវត្តន៍តាមដីកាបញ្ជាឲ្យនាំខ្លួន

បាត់ដំបង:កាលពី ថ្ងៃទី០១ ខែ ឧសភា ឆ្នាំ២០២០ វេលា ម៉ោង ៧និង០០នាទីការិយាល័យនគរ បាលព្រហ្មទណ្ឌកម្រិត ស្រាលនៃស្នងការដ្ឋាន នគរ បាលខេត្តបាត់ដំបង បានដឹកនាំកម្លាំង ក្នុងការិយាល័យអនុវត្តន៍ ដីកាបញ្ជាឲ្យចូលខ្លួនលេខ ៨៥ អ.យ.ក/ ២០ ចុះថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០ ២០របស់លោក នួន សាន ព្រះរាជអាជ្ញា នៃ អយ្យ ការ អមសាលាដំបូងខេត្តបាត់ ដំបងឲ្យនាំខ្លួនឈ្មោះ ទេម សំណាង ភេទ ប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ករណី រំ លោភលើទំនុកចិត្តឆបោកយកម៉ូតូមួយករណី ប្រព្រឹត្តិកាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២០ នៅ សង្កាត់រន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្នុងនោះដកហូតបានម៉ូតូជាវត្ថុតាងគឺម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ 2016 ពាក់ ស្លាកលេខបាត់ដំបង 1U 5423 ។

ការិយាល័យជំនាញបានធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំ
បូងខេត្តបាត់ដំបង ចាត់ ការបន្តតាមនីតិវិធី៕

មតិយោបល់