ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៦នាក់ករណីបទល្មើសគ្រឿងញៀន

ព្រះសីហនុ:វេលាម៉ោង ០០ និង ១២នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ កម្លាំងការិយល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យ បានចុះបង្រ្កាបករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យ០៦នាក់ នៅចំណុចក្រុម២៥ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងចាប់យកវត្ថុតាងម្សៅក្រាមសថ្លាចំនួន ០៣កញ្ចប់, ទូរស័ព្ទចំនួន ០៣គ្រឿង, ជញ្ជីងចំនួន ០១គ្រឿង, ខ្សៀជក់ចំនួន ០២, កន្រ្កៃយ៍ចំនួន ០២ និងក្បាលមាន់សំរាប់ផ្សាចំនួន ០១។

ជនសង្ស័យ និងវត្ថុតាង មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពុងបន្តតាមនីតិវិធី។

មតិយោបល់