ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់និងប៉ូលិសម្នាក់រងរបួសធ្ងន់ក្នុងករណីផ្ទុះអាវុធមិនដឹងមូលហេតុ

បន្ទាយមានជ័យ:តាម ព័ ត៌ មាន បឋម មាន ករណីផ្ទុះអាវុធ ដោយមិនដឹងមូលហេតុ បណ្តាល ឱ្យ បុរស ម្នាក់ ស្លាប់ និង មន្ត្រី ប៉ូលិស ម្នាក់ រង របួសធ្ងន់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពី វេលា ម៉ោងជាង ១ ឈាន ចូលព្រឹក ថ្ងៃ ទី ៣ ឧសភា ឆ្នាំ ២០២០ នៅ ភូមិ គីឡូម៉ែត្រ លេខ ៤ សង្កាត់ ផ្សារ កណ្តាល ក្រុង ប៉ោយ ប៉ែ ត ខេត្ត បន្ទាយមានជ័យ ។

ស្ត្រីម្នាក់ស្ថិត ក្នុងហេតុការណ៍ខាងលើ នេះ ត្រូវ បាន សមត្ថកិច្ច ហៅទៅសាកសួរ ដើម្បី ឱ្យ ដឹង មូលហេតុពិត ។

ក្រោយពេលកើតហេតុមន្ត្រី នគរបាល ដែល រង គ្រោះ ពេល នេះ ត្រូវ បាន បញ្ជូន បន្ត ទៅ ព្យាបាល នៅ មន្ទីរពេទ្យ មួយ ក្នុង ខេត្តបាត់ដំបងដើម្បី សង្គ្រោះ ព្រោះតែ ស្ថានភាពរបួស ធ្ងន់ធ្ងរចំណែកសពបុរសម្នាក់សមត្ថកិច្ចពិនិត្យនិងប្រគល់ឲ្យសាច់ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់