ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនយុវជនម្នាក់ ករណីខឹងម្ដាយសួរនាំតិចតួច វាយម្ដាយឪពុក និងអ្នកជិតខាង បណ្ដាលឲ្យរងរបួសយ៉ាងដំណំ

កណ្ដាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង​ចាប់ខ្លួន​ បន្ទាប់​ពី​ជនសង្ស័យ​រូប​នេះ​ បាន​វាយ​ម្ដាយ​ឪពុក​ រួម​ទាំង​វាយ​អ្នក​ជិតខាង​ម្នាក់​ទៀត​ បណ្ដាល​ឲ្យ​របួស​យ៉ាងដំណំ​ ព្រោះ​ខឹង​ម្ដាយ​សួរនាំ​បន្តិចបន្តួច​ ។​ ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ​១៤​និង​៣០​នាទី​ថ្ងៃ​ទី​៣​ ខែឧសភា​ ឆ្នាំ​២០២០​ នៅ​ចំណុច​ភូមិ​ប្រឡាយ​ ឃុំ​បឹង​ខ្យា​ង​ ស្រុក​កណ្ដាលស្ទឹង​ ខេត្តកណ្តាល​ ។​
​មន្ត្រី​នគរបាល​ស្រុក​កណ្ដាលស្ទឹង​បាន​ឲ្យ​ដឹង​ថា​៖​ ជនសង្ស័យ​ចាប់ខ្លួន​ឈ្មោះ​ រុណ​ ដា​រ៉ា​ ភេទ​ប្រុស​ អាយុ​ ២១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ រីឯ​ជន​រង​គ្រោះ​មាន​គ្នា​៣​នាក់​ ទី​១.​ឈ្មោះ​ ស៊ឹ​ម​ ចិន្តា​ ភេទ​ស្រី​ អាយុ​៥១​ ឆ្នាំ​ជនជាតិ​ខ្មែរ​ (​ត្រូវជា​ម្ដាយ​ជនសង្ស័យ​)​ ទី​២.​ឈ្មោះ​ ប្រុ​ក​ សា​រិ​ន​ ភេទ​ប្រុស​ អាយុ​ ៥២​ឆ្នាំ​ (​ត្រូវជា​ឪពុក​ជនសង្ស័យ​)​និង​ទី​៣.​ឈ្មោះ​ កឹ​ម​ វ​ណ្ណី​ ភេទ​ស្រី​ អាយុ​៦០​ឆ្នាំ​ ។​ ជន​រង​គ្រោះ​និង​ជនសង្ស័យ​មាន​ទីលំនៅ​ភូមិ​ ប្រឡាយ​ ឃុំ​បឹង​ខ្យា​ង​ ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្ដាល​ ។​
​ចំណែក​វត្ថុ​តាង​ដកហូត​បាន​ពូថៅ​ដៃ​ចំនួន​១(​ផ្លែ​ដែក​ ដង​ឈើ​ប្រវែង​៣២​សង់ទីម៉ែត្រ​ និង​សម្ភារៈ​ខូចខាត​រួម​មាន​៖​ ស្តូប​ដាក់​ធាតុ​ចំនួន​មួយ​,​ទ្វា​ដែក​ផ្ទះបាយ​ចំនួន​មួយ​ ។​
​ប្រភព​ដដែល​បន្ត​ថា​៖​ នៅ​ថ្ងៃ​កើតហេតុ​ខាងលើ​ជនសង្ស័យ​បាន​ធ្វើ​អោយ​កង់​ដួល​នៅ​មុខ​ផ្ទះ​ ពេល​នោះ​ជន​រង​គ្រោះជា​ម្តាយ​បាន​សួរនាំ​ជនសង្ស័យ​ពី​រឿង​ដួល​កង់​ ស្រាប់តែ​ជនសង្ស័យ​បាន​យក​ដុំឥដ្ឋ​ប្រហោង​វាយ​ក្បាល​ជន​រង​គ្រោះ​ បណ្តាល​អោយ​ពក​ បន្ទាប់​មក​ជន​រង​គ្រោះជា​ម្តាយ​បានរ​ត់ទៅ​ពួន​នៅផ្ទះ​អ្នក​ជិតខាង​បាត់​ទៅ​ រួច​ជនសង្ស័យ​បាន​យក​ដុំ​ថ្ម​វា​យក​ក្បាល​ជន​រង​គ្រោះជា​ឪពុក​ បណ្តាល​អោយ​បែក​ហូរ​ឈាម​ និង​បាន​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ ។​ បន្ទាប់​មក​ទៀត​ជនសង្ស័យ​បាន​រត់​ចូល​ទៅ​ផ្ទះ​អ្នក​ជិតខាង​ដែល​ជា​ជន​រង​គ្រោះ​ឈ្មោះ​ សំ​ សុ​វ​ណ្ណា​រី​ ដោយ​កាន់​ពូថៅ​ជាប់​និង​ដៃ​ទៅ​ជាមួយ​ផង​ ភ្លាម​នោះ​ជនសង្ស័យ​បាន​ធាក់​ទ្វា​ដែក​ផ្ទះបាយ​បណ្តា​យ​អោយ​ដាច់​ត្រចៀកទ្វា​ របើក​ត្រូវ​ចំ​មុខ​ជន​រង​គ្រោះ​ដែល​ឈរ​ក្បែរ​នោះ​ដួល​ផ្ងារ​ក្រោយ​រង​របួស​បែក​មុខ​ និង​បែកក្បាល​ពីក្រោយ​ហូរ​ឈាម​ ។​ បន្ទាប់​មក​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​បឹង​ខ្យា​ង​ ។​
ក្រោយ​ពី​ទទួល​ព័ត៌មាន​ខាងលើ​ ភ្លាម​នោះ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ខ្យា​ង​ បាន​ចុះ​ដល់​ចំណុច​កើតហេតុ​ ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មក​កាន់​អធិការដ្ឋាន​អនុវត្ត​តាម​និ​តិ​វិធី​ ៕

មតិយោបល់