សៀមរាបៈ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១១និង៣០នាទីព្រឹក មានករណីមនុស្សដេកស្លាប់ ស្ថិតក្នុងបន្ទប់លេខ២០ ក្រុមទី៣ ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ សាន់ នីម ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅបន្ទប់ភូមិឃុំកើតហេតុខាងលើ។
តាមការស្ដាប់បំភ្លឺរបស់សាក្សី ឈ្មោះ សន ចំណាន ភេទប្រុស អាយុ ៣៥ឆ្នាំ ត្រូវជាពូបង្កើតរបស់សព បានឲ្យដឹងថា រូបគាត់ធ្លាប់បានឮក្មួយប្រាប់ថា កន្លងមក រូបគេមានជំងឺបេះដូង ហើយបានថប់ៗដង្ហើមក្នុងខ្លួន បន្ទាប់ក្រោយមកម្ដាយឪពុកជនរងគ្រោះ បានឲ្យគាត់យកទៅពេទ្យ ដើម្បីពិនិត្យពីជំងឺ។
ការពិនិត្យសព បានបង្វិលជុំវិញខ្លួនរបស់សព ឃើញថា ពុំមានស្លាកស្នាមដែលពាក់ព័ន្ធនឹងបទល្មើសឡើយ។
សន្និដ្ឋាន៖ សពស្លាប់ដោយសារឡើងសម្ពាធឈាមខ្លាំង បណ្ដាលឲ្យគាំងបេះដូងស្លាប់ រួចក៏ប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់